លោកឧកញ៉ា លី ហួរ គោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


 

(ភ្នំពេញ)៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ ២៥៦៣ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ខ្ញុំបាទឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមសម្តែងនូវ សេចក្តីអំណរសាទរ គោរពជូនពរបវរមហាប្រសើរជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ សូមប្រកបដោយកម្លាំងកាយពលមាំមួន សុខភាពល្អ បរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីជាគ្រឹះក្នុងការដឹកនាំស្ថាប័នព្រឹទ្ធសភាឲ្យរឹងមាំ និងជំរុញប្រទេសជាតិកាន់តែរីកចម្រើន។

សូម សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា ជាទីគោរព និងលោកជំទាវ មេត្តាទទួលនូវគារវភក្តីដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា៕