អភិបាលរងខេត្តកណ្តាល ចុះពិនិត្យសកម្មភាពអជ្ញាធរស្រុក និងក្រុមកាងារសហភាពសហព័ន្ឋយុវជនកម្ពុជាស្រុកពញាឮ បានធ្វើការដំឡើងគ្រែចំនួន១០០គ្រែ


រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ចុះពិនិត្យសកម្មភាពអជ្ញាធរស្រុក និងក្រុមកាងារសហភាពសហព័ន្ឋយុវជនកម្ពុជាស្រុកពញាឮ បានធ្វើការដំឡើងគ្រែចំនួន១០០គ្រែ ស្តិតក្នុងវិទ្យាល័យទេពប្រណម្យ ស្រុក ពញាឮ ខេត្តកណ្តាល ដែលជាអំណោយរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម និងប្រធានក្រុមកាងារថ្នាក់ជាតិចុះជួយស្រុកពញាឮ ត្រៀមសំរាប់អោយបងប្អូនពលករដែលគាត់មកពីក្រៅប្រទេស សំរាកដើម្បីធ្វើការត្រួតពិនិត្យបញ្ហាសុខភាព ក្នុងការចូលរួមចំណែកទប់ស្កាត់ និងបង្ការជំងឺរាតត្បាតកូវីត១៩(COVID-១៩)។