សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រគល់រថយន្ដស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារការពារជំងឺ COVID-19 ជូនអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញប្រគល់រថយន្ដជូនស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារការពារជំងឺ COVID-19 ជូនអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ។

ពិធីនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គស្នងការ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ស្នងការខេត្ដពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សូមជម្រាបថា រថយន្ដទាំង៥០គ្រឿងនេះ គឺជូនដល់ស្នងការដ្ឋាននគរបាលខេត្តចំនួន១៧ ដែលរួមមាន៖ ទី១៖ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, ទី២៖ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង, ទី៣៖ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, ទី៤៖ស្នងការដ្ឋាននគរបាលខេត្តត្បូងឃុំ, ទី៥៖ស្នងការដ្ឋាននគរបាលខេត្តក្រចេះ, ទី៦៖ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង, ទី៧៖ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ទី៨៖ស្នងការដ្ឋាននគរបាលខេត្តតាកែវ, ទី៩៖ស្នងការដ្ឋាននគរបាលខេត្តកំពត, ទី១០៖ស្នងការដ្ឋាននគរបាលខេត្តកោះកុង, ទី១១៖ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់, ទី១២៖ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, ទី១៣៖ស្នងការដ្ឋាននគរបាលខេត្តឧត្តមមានជ័យ, ទី១៤៖ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន, ទី១៥៖ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ, ទី១៦៖ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងទី១៧៖ស្នងការដ្ឋាននគរបាលខេត្តរតនគិរី៕