លោក សុខ ពេញវុធ ទទួលអំណោយ ពីសប្បុរសជន ដើម្បីចូលរួមក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយ បង្ការ និងប្រឆាំងនូវការរីករាលដាលជំងឺកូវីដ ១៩


ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែ មេសា ឆ្នាំ២០២០ លោក សុខ ពេញ វុធ អភិបាលនៃគណះអភិបាល ខណ្ឌដូនពេញ បានទទួលនូវភេសជ្ជៈ និងសម្ភារៈ មួយចំនួន ពីសំណាក់ សប្បុរសជន រួមមាន៖ លោក ហង្ស កុសល និង ភរិយា លោកស្រី ម៉ីលី លោក ដារ៉ា លោក គីមឡេង លោកស្រី ទៀង រ៉ាយ៉ង ម្ចាស់ សំអាងការហេងមានលាភ និង លោកស្រី មុំ ម្ចាស់ហាង NT សាឡន ។
សម្ភារៈដែលទទួលបានពីសប្បុរសជនមាន៖ ថវិកាចំនួន២,៨០០,០០០រៀល អង្ករ០៦បាវ ទឹកសុទ្ធ០៩កេស និង មីម៉ាម៉ាចំនួន១០កេស ។ កាយវិការ និងស្មារតីប្រកបដោយសប្បុរសនេះ ពិតជាបានចូលរួមចំណែកក្នុងការលើកកម្ពស់ដល់សកម្មភាពរបស់ របស់ រដ្ឋបាលខណ្ឌដូនពេញ ក្នុងការចូលរួមក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយ បង្ការ និងប្រឆាំងនូវការរីករាលដាលជំងឺកូវីដ ១៩ ជាមួយរាជរដ្ឋាភិបាល ក្នុងកាលៈទេសៈដែលប្រជាជនកម្ពុជាយើងកំពុងតែប្រឈមទៅនឹងហានិភ័យដែលបង្កឡើងដោយជំងឺដ៏កាចសាហាវនេះ ។

រដ្ឋបាលខណ្ឌដូនពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធពរជ័យ ជូនចំពោះ លោក-លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមជួបនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។