ឯកឧត្តម ជា ពិសី ដឹកនាំក្រុមការងា រចុះសួរសុខទុក្ខដោយផ្ទាល់ និងឧបត្ថម្ភអំណោយជូនដល់គ្រួសារជាពលករ ដែលទើបនឹងវិលត្រលប់មកពីធ្វើការងារ នៅក្រៅប្រទេស ចំនួន០២គ្រួសារ


(ភ្នំពេញ)៖ ថ្ងៃសុក្រ០៣ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ ឯកឧត្តម ជា ពិសី អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារ និងជាអភិបាលខណ្ឌ ដោយមានការរួមដំណើរដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ លោក លោកស្រី ជាមន្ត្រីរាជការ ចៅសង្កាត់ ចៅសង្កាត់រង ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងប្រជាការពារ បានចុះសួរសុខទុក្ខដោយផ្ទាល់ និងឧបត្ថម្ភអំណោយ ជូនដល់ គ្រួសារជាពលករ ដែលទើបនឹងវិលត្រលប់មកពីធ្វើការងារ នៅក្រៅប្រទេស ចំនួន ០២ គ្រួសារ ដូចខាងក្រោម ៖

– វេលាម៉ោង ០៩ និង០០នាទី បានចុះទៅក្រុមទី៥ ភូមិឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ ចំនួន ០១ គ្រួសារ (មានសមាជិក ០៣ នាក់ ទើបមកពីប្រទេសថៃ និងកូរ៉េ) និងបានឧបត្ថម្ភអំណោយ រួមមាន ៖ អង្ករ ៥០ គ.ក ទឹកក្រូច ០២ កេស គ្រឿងឧបភោគ-បរិភោគ ០៣ កញ្ចប់ អាកុល ០២ ដប និងថវិកា ២០០,០០០ រៀល។ ដោយឡែក ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខណ្ឌ បានជួបសួរសុខទុក្ខប្រពលរដ្ឋក្រីក្រ មានជម្ងឺ និងកំពុងសម្រាកនៅផ្ទះមួយគ្រួសារ និងបានឧបត្ថម្ភថវិកា ចំនួន៥០,០០០ រៀលផងដែរ។

– វេលាម៉ោង ១០ និង០០នាទី បានចុះទៅក្រុមទី៤ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ចំនួន ០១ គ្រួសារ (មានសមាជិក ០១ នាក់ ទើបមកពីប្រទេសថៃ) និងបានឧបត្ថម្ភអំណោយ រួមមាន ៖ អង្ករ ២០ គ.ក ទឹកក្រូច ០១ កេស គ្រឿងឧបភោគ-បរិភោគ ០២ កញ្ចប់ អាកុល ០២ ដប និងថវិកា ១០០,០០០ រៀល។ អំណោយទាំងអស់នេះ ជាការជួយសម្រាល ទុក្ខលំបាកមួយគ្រា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលមួយចំនួនដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។