អភិបាលខេត្តព្រះវិហារ បានចុះសួរ សុខទុក្ខ ណែនាំត្រួតពិនិត្យ លើការងារអនុវត្តបទ បញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិធានការបង្កាទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវុីដ១៩


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ អមដំណើរដោយឯកឧត្តម សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានចុះសួរ សុខទុក្ខ ណែនាំត្រួតពិនិត្យ លើការងារអនុវត្តបទ បញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិធានការបង្កាទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវុីដ១៩ ដល់ កងកម្លាំងដែលឈរជើងនៅចំណុចព្រំប្រទល់អូរប្រាំព្យាមរវាង«ស្រុកគូលែន ខេត្តព្រះវិហារ និងស្រុកស្វាយលើ ខេត្តសៀមរាប» ស្ថិតក្នុងភូមិ សាស្ត្រ ភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

នាឱកាសដ៏វិសេសវិសាលនេះឯកឧត្តម បានឧបត្ថម្ភថវិកាចំនួន២០០.០០០៛ ដល់ក្រុមការងារ សម្រាប់ទិញម្ហូប និងឧបត្ថម្ភថវិកាជូនក្នុងម្នាក់ៗចំនួន២០.០០០៛ ដល់កងកម្លាំងចំនួន១៤ នាក់ ផងដែរ ។