សម្តេចភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទទួលសារតាំងពី ឯកឧត្តម Ermenegilde Kupa Lopes ឯកអគ្គរដ្ឋទូតតែងតាំងថ្មី ទីម័រឡេស្តេប្រចាំនៅព្រះរាជាណាចក្រកម្ពុជា


ព្រឹកថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៩:០០នៅវិមានរដ្ឋចំការមន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម Ermenegilde Kupa Lopes ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជូនសារតាំង និងសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តម ត្រូវបានប្រធានាធិបតី តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា…។