សម្តេចតេជោ ហ៊ុន សែន អរគុណប្រជាពលរដ្ឋ ដែលយោគយល់ចំពោះការបិទមិនឱ្យធ្វើដំណើរឆ្លងខេត្


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយជាធម្មតាឡើងវិញហើយនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ បន្ទាប់ពីបានបិទអស់រយៈពេល៦ថ្ងៃកន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋចំពោះការយោគយល់លើចំណាត់ការរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩នេះ។

ទន្ទឹមនឹងការអរគុណចំពោះការយោគយល់របស់ប្រជាពលរដ្ឋរឿងបិទមិនឱ្យធ្វើដំណើរឆ្លងខេត្តនេះ លើទំព័រ Facebook នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកបើករថយន្តតាក់ឈ្នួល និងរថយន្តដឹកទំនិញធំៗ សូមបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាព និងបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរ។

សម្តេចតេជោ ហ៊ុន សែន ក៏បន្តក្រើនរំលឹកដល់ប្រជាពលដ្ឋ និងកម្មករ កម្មការនី យកចិត្តទុកដាក់ការពារសុខភាពផ្ទាល់ខ្លួនកុំឱ្យឆ្លងមេរោគកូវីដ១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយទឹកអាល់កុល ឬជែលកម្ចាត់មេរោគ។ ជាពិសេសពេលជិះរថយន្តជាមួយអ្នកធ្វើដំណើរច្រើននាក់ជុំគ្នាក្នុងរថយន្តឈ្នួល៕