សម្តេចតេជោ ហ៊ុន សែន សូម​ឲ្យក្រសួងជំនាញ ស្រាវជ្រាវពិនិត្យ និងបិទអ្នកក្លែង​ហ្វេសប៊ុករបស់សម្តេចជាបន្ទាន់


(ភ្នំពេញ)៖ ដោយសារតែមានអ្នកក្លែងបន្លំ​ហ្វេសប៊ុករបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ សម្តេចតេជោ បានស្នើសូមក្រសួងជំនាញស្រាវជ្រាវពិនិត្យ និងបិទ Profile/Page ក្លែងក្លាយទាំងនោះ ជាបន្ទាន់ ដើម្បីកុំអោយបន្តផ្សព្វផ្សាយសារ និងព័ត៍មានបោកបញ្ឆោតបំពុលបរិកាសសង្គមជាបន្តទៀត។

តាមសម្តេចតេជោ នៅពេលនេះ សម្តេចមាន Profile និង Page ផ្លូវការតែមួយគត់ ក្នុង​ Facebook ដែលមានសញ្ញាគូសធិក (tick) ពណ៍ខៀវ ដែលបញ្ជាក់​ថា ពិត (Verified) ពីក្រុមហ៊ុន facebook [ https://www.facebook.com/hunsencambodia/ ] ។ ក្រៅពីនោះ គឺសុទ្ធតែជា Profile និង Page ក្លែងក្លាយទាំងអស់៕