ថ្នាក់ដឹកនាំខេត្តនិងយុវជននាំយកអំណោយ របស់រដ្ឋបាលខេត្តសៀមរាប និងសប្បុរសជនជូនដល់អាជ្ញាធរភូមិ គ្រប់ភូមិក្នុងក្រុងសៀមរាប


 

(សៀមរាប)៖ រយៈពល២ ថ្ងៃ គឺថ្ងៃទី១៣ និងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំខេត្តសៀមរាប រួមមានសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរក្រុង យុវជន និងអាជ្ញាធរសង្កាត់ នាំយកអំណោយដល់លោកមេភូមិ អនុភូមិ និងសមាជិកទាំង៩៩ភូមិ នៃ សង្កាត់ទាំង ១២សង្កាត់ ក្នុងក្រុងសៀមរាប។

ជាមួយគ្នានេះ ក្រុមការងាក៏បានសួរសុខទុក និងជំរុញចាត់វិធានការការពានឹងការឆ្លងរីករាលដាលជំងឺCOViD-19 ដើម្បីទប់ស្កាត់កុំអោយមានការឆ្លងពីភូមិមួយទៅភូមិមួយ ពី ខេត្តមួយទៅខេត្តមួយ។

អំណោយដែលបានផ្តល់ជូនក្នុងមួយភូមិទទួលបានអង្ករ ៤០គីឡូ មីចំនួន០១កេះធំ ម៉ាស់មួយប្រអប់ស្មើនិង ៥០ ម៉ាស់ សាប៊ូលាងដៃ ៦ដុំ និងថវិកា ១០ម៉ីនរៀល។ សូមបញ្ជាក់ផងដែរថាអំណោយដែលបានផ្តល់ជូននោះ គឺជាអំណោយរបស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ៕