ថ្នាក់ដឹកនាំខេត្តសៀមរាប និងយុវជននាំយកអំណោយ របស់រដ្ឋបាលខេត្តសៀមរាវ និងសប្បុរសជនជូនដល់មេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប


 

(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំខេត្ត រួមមានលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណះអភិបាលខេត្តសៀមរាប ឯកឧត្តម ម៉ៅ ដារិន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង អាជ្ញាធរស្រុក តំណាង ស ស យ ក និងយុវជន និងលោកមេឃុំ បាននាំយកអំណោយ និងថវិកាមួយចំនួនជូនដល់លោក មេភូមិ អនុភូមិ និងសមាជិកទាំងអស់ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ជាមួយគ្នានេះ ក្រុមការងាក៏បានសួរសុខទុក និងជំរុញចាត់វិធានការការពានឹងការឆ្លងរីករាលដាលជំងឺCOViD-19 ដើម្បីទប់ស្កាត់កុំអោយមានការឆ្លងពីភូមិមួយទៅភូមិមួយ ពី ខេត្តមួយទៅខេត្តមួយ។

អំណោយដែលបានផ្តល់ជូនក្នុងមួយភូមិទទួលបានអង្ករ ៤០គីឡូ មីចំនួន០១កេះធំ ម៉ាស់មួយប្រអប់ស្មើនិង ៥០ ម៉ាស់ សាប៊ូលាងដៃ ៦ដុំ និងថវិកា ១០ម៉ីនរៀល។ សូមបញ្ជាក់ផងដែរថាអំណោយដែលបានផ្តល់ជូននោះ គឺជាអំណោយរបស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ៕