ឯកឧត្តម សាយ សំអាល់ នាំយកគ្រឿងឧបភោគ បរិភោគសម្រាប់ផ្ដល់ជូនរដ្ឋបាលក្រុង/ស្រុកក្នុងខេត្តព្រះសីហនុ


ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម វ៉ាន់ មុនីនាថ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកោះរ៉ុង បានដឹកនាំក្រុមការងារ យកអំណោយទាំងនេះនិងបានប្រគល់ម៉ូតូដឹកសំរាមចំនួន២ គ្រឿង ដែលជាអំណោយរបស់ក្រសួងបរិស្ថានជូនដល់រដ្ឋបាលក្រុងកោះរ៉ុង សម្រាប់ ប្រើប្រាស់និងបែងចែកជូនក្រុមការងារចុះជួយសង្កាត់ទាំង២ និងប្រជាពលរដ្ឋ តាមគោលដៅចាំបាច់នានា។
ចំណែកឯនៅស្រុកព្រៃនប់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃនប់ដឹកនាំដោយឯកឧត្តម សូ ខនឬទ្ធីគុណ បាននាំយកភេសជ្ជៈ និងសម្ភារៈប្រើប្រាស់មួយចំនួន ដែលជាការឧបត្ថម្ភរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ផ្តល់ជូនរដ្ឋបាលស្រុកព្រៃនប់សម្រាប់ប្រើប្រាស់លើគោលដៅបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះដែរ។

គួររំលឹកថាជូនថាកន្លងមកឯកឧត្តម តឹក រ៉េតសំរេច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងព្រះសីហនុក៏ធ្លាប់បាននាំនូវអំណោយឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដើម្បីធ្វើការផ្ដល់ជូនរដ្ឋបាលក្រុងព្រះសីហនុ បែងចែកប្រើប្រាស់ក្នុងគោលដៅប្រយុទ្ធប្រឆាំងទប់ទល់ការរាតត្បាតនៃជំងឺ កូវីដ 19។

អំណោយដែលត្រូវផ្តល់ជូនរួមមាន៖Poster ផ្ទាំង និងប្រតិទិនHand Gel Hand Spray សាប៊ូ ទឹកអាកុលអេតាណុល ជែលលាងដៃ ម៉ាស ក្រម៉ា អង្ករ ស្ករស មីនិងភេសជ្ជៈជាច្រើនមុខទៀត៕