ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមេសានេះថា អ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់បានជាសះស្បើយ និងមិនមានអ្នកឆ្លងថ្មីនោះទេ។
ការជាសះស្បើយរបស់អ្នកជំងឺកូវីដ១៩ ៥នាក់បន្ថែមនេះ ធ្វើឲ្យតួលេខអ្នកជាសះស្បើយសរុបទូទាំងប្រទេសកើនដល់ ១០៣នាក់ និងកំពុងព្យាបាលតែ ១៩នាក់ទៀតប៉ុណ្ណោះ។
តែទោះបីជាយ៉ាងណា ក្រសួងសុខាភិបាលកម្ពុជា បានណែនាំឲ្យពលរដ្ឋកម្ពុជាទាំងអស់បន្តគោរពតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩នេះ៕