ក្រសួងចំនួន៣ ចេញសេចក្តីប្រកាសស្តីពី «ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ»


(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងផែនការ បានចេញសេចក្តីប្រកាសអន្តរក្រសួងស្តីពី «ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ»។

ប្រកាសអន្តរក្រសួងនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែក ដោះស្រាយកង្វះអាហាររូបត្ថម្ភរបស់កុមារ ក្នុងគ្រួសារក្រីក្រចាប់តាំងពី កូនក្នុងផ្ទៃ រហូតដល់ដល់អាយុ២ឆ្នាំ ដើម្បីជំរុញការលូតលាស់ ទាំងកាយសម្បទា និងបញ្ញាស្មារតី។

បន្ថែមពីលើនេះ ប្រកាសអន្តរក្រសួងនេះ ក៏មានគោលដៅកំណត់យន្តការ និងការទទួលខុសត្រូវរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ ក្រសួងផែនការ ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ឲ្យមានប្រសិទ្ធភាព៕

សូមអានសេចក្តីប្រកាសអន្តរក្រសួងស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖