អ្នកជំងឺកូវីដ-១៩ នៅខេត្តកំពង់ចាម ជាសះស្បើយអស់ហើយ


(កំង់ចាម)៖ ដោយមើលឃើញពីការរីករាលដាលនៃជំងឺកូវីដ-១៩(Covid-19) នៅក្នុងក្របខ័ណ្ឌទូទាំងសកលលោកកំពុងកើនឡើងគួរឲ្យព្រួយបារម្ភ និងការគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំបំពាក់ម៉ាស៊ីនបាញ់សម្លាប់មេរោគដោយអាល់កុលចំនួន ៥គ្រឿង នៅលើទីតាំងសំខាន់ៗ ក្នុងរដ្ឋបាលខេត្ត កំពង់ចាម។

មកដល់មកដល់ថ្ងៃសៅរ៍ ទី១៨ ខែមេសា នេះ អាជ្ញាធរខេត្ត កំពុងបន្តការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឲ្យមានវិធានការការពារ ទប់ស្កាត់ និងចេះអនាម័យខ្លួនប្រាណ ជាប្រចាំដើម្បីជៀសផុតពីជំងឺដ៏សាហាវនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏សូមចូលរួមអបអរផងដែរ ពាក់ព័ន្ធនឹងអ្នកដែលមានផ្ទុកវីរុសកូវីដ-១៩ ទាំងអស់ ដែលបានសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ចាម គឺបានជាសេះស្បើយអស់ហើយ។ ប៉ុន្តែទន្ទឹមនឹងការអបអរនេះ យើងទាំងអស់គ្នា ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេល និងអនាម័យខ្លួនប្រាណជាប្រចំា ក្រែងជំងឺដ៏សាហាវនេះ ផ្ទុះឡើងវិញជាយថាហេតុណាមួយ ដែលយើងមើលមិនឃើញ៕