រដ្ឋបាលខណ្ឌប្ញស្សីកែវ ចែកសំភារៈសម្រាប់ការពារ ទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ដល់បណ្តាសង្កាត់ទាំង៧ ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ


(ឬស្សីកែវ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ០៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌប្ញស្សីកែវ ក្រោមអធិបតីភាព ឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ ដោយមានការអមដំណើរដោយ លោក លោកស្រី អភិបាលរងខណ្ឌ និងមន្ត្រីក្រោមឱវាទ បានធ្វើពិធីចែកសំភារៈសម្រាប់ការពារ ទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ដល់បណ្តាសង្កាត់ទាំង៧ នៃមូលដ្ឋានខណ្ឌប្ញស្សីកែវ ដោយសំភារៈផ្តល់អោយក្នុងមួយសង្កាត់ៗ រួមមាន ម៉ាសចំនួន ៥,០០០ម៉ាស ទឹកអាល់កុលចំនួន ៣០លីត្រ ស្ពាយបាញ់ចំនួន ២៤ដប។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខណ្ឌ ក៏បានប្រគល់ប័ណ្ណសរសើររបស់ក្រសួងមហាផ្ទៃទាក់ទងនឹងភូមិ-ឃុំ មានសុវត្ថិភាព ចាប់ពីឆ្នាំ ២០១៦ ដល់ ឆ្នាំ២០១៩ និងថវិកាលើកទឹកចិត្តមួយចំនួន ដល់បណ្តាសង្កាត់ទាំង៧ ផងដែរ។