ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី លីធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបប្រជុំពិភាក្សាជាមួយ លោកស្រី ប៊ុត រតនា នាយិកាមូលនិធិ Sir Bobby Charlton Foundation ប្រចាំកម្ពុជា ដែលមានទីស្នាក់ការកណ្ដាលនៅចក្រភពអង់គ្លេស។ កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លេីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ពាក់ព័ន្ធនឹងសកម្មភាពមីនមនុស្សធម៌ និងការផ្តល់សេវាសង្រ្គោះជនពិការ ជាពិសេសការងារប្រយុទ្ធប្រឆាំងការរាតត្បាតជម្ងឺឆ្លងកូវីដ-១៩ នៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន មូលនិធិ Sir Bobby Charlton Foundation និងអង្គការ HALO Trust នាថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ផងដែរ។