នៅថ្ងៃនេះដដែល បន្ទាប់ពីបានអញ្ជើញចូល វិទ្យាល័យ ហ៊ុន សែន កំពង់លាវ រួចមក សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអញ្ជើញចូលវិទ្យាល័យ ព្រះអង្គឌួង ខេត្តព្រៃវែង ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែងខេត្តព្រៃវែង ។
ដោយពិនិត្យឃើញនូវការខ្វះខាត និងតម្រូវការចាំបាច់ក្នុងសាលានេះ សម្តេចតេជោ រួមនិងសប្បុរសជនបានផ្តល់ជូននូវ អគារសិក្សា១ខ្នងកំពស់៤ជាន់ មាន៤០បន្ទប់ , អគារស្នាក់នៅរបស់សិស្ស ១ខ្នងកំពស់២ជាន់ មាន១០បន្ទប់ , អគារស្នាក់នៅរបស់គ្រូ១ខ្នង កំពស់២ជាន់ មាន១០បន្ទប់ , ធ្វើតារាងបាល់ទាត់ បាល់ទះ បាល់បោះ និង បំពាក់កុំព្យួទ័រ៤គ្រឿង ម៉ាស៊ីនព្រីន២គ្រឿង និងម៉ាស៊ីនថតចម្លង១គ្រឿងផងដែរ។
ទោះបីជានៅទីណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្រឡាញ់ក្មួយៗ និងចៅៗគ្រប់គ្នា ៕