បន្ទាប់ពីបាន អញ្ជើញចុះពិនិត្យ វិទ្យាល័យ ព្រះអង្គឌួង រួចមក សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តដំណើរអញ្ជើញចុះពិនិត្យ សាលាគរុកោសល្យ ហ៊ុន សែន ព្រៃវែង ស្ថិតក្នុង សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
ដោយពិនិត្យឃើញនូវការខ្វះខាត និងតម្រូវការចាំបាច់ក្នុងសាលានេះ សម្តេចតេជោ រួមនឹងសប្បុរសជនបានផ្តល់ជូន អគារសិក្សា១ខ្នងកំពស់៣ជាន់មាន៣០បន្ទប់ , អគារស្នាក់នៅគរុសិស្ស១ខ្នង កំពស់២ជាន់មាន១០បន្ទប់ , អគារស្នាក់នៅរបស់គ្រូ១ខ្នង កំពស់២ជាន់មាន១០បន្ទប់ , អគារទីចាត់ការ១ខ្នង មាន៣បន្ទប់ , និងបំពាក់កុំព្យួទ័រ៤គ្រឿង ម៉ាស៊ីនព្រីន២គ្រឿង និងម៉ាស៊ីនថតចម្លង១គ្រឿងផងដែរ។ ព្រមទាំងផ្តល់គរុសិស្ស និងលោកគ្រូអ្នកគ្រូនូវដំណើរកម្សាន្តទៅលេងអង្គវត្ត ខេត្តសៀមរាបទៀតផង។ ចំពោះផ្នែកបឋមសិក្សាអនុវត្តន៍វិញ ផ្តល់ជូន អគារសិក្សា ១ខ្នង៣ជាន់១៨បន្ទប់ ទីចាត់ការ១ខ្នងមាន៣បន្ទប់ និងបំពាក់កុំព្យួទ័រ៤គ្រឿង ម៉ាស៊ីនព្រីន២គ្រឿង និងម៉ាស៊ីនថតចម្លង១គ្រឿងផងដែរ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្រឡាញ់ក្មួយៗ និងចៅៗគ្រប់គ្នា ៕