សម្តេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខយុវជនពិការ ក្នុងអង្គការសម្ព័ន្ធ នារីពិការ ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង


នៅព្រឹក ថ្ងៃទី១០ កុម្ភៈ នេះបន្ទាប់ពីបានសំណេះសំណាលជាមួយបងប្អូន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តព្រៃវែងរួចហើយនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអញ្ជើញចូលជួបសួរសុខទុក្ខក្មួយៗ នៃអង្គការសម្ព័ន្ធនារីពិការ ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ។ ក្នុងអង្គការនេះ មានសមាជិកទាំងអស់ចំនួន១៥២នាក់ ក្នុងនោះមាននិស្សិតអាហាររូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន១១៥ នាក់ផងដែរ ហើយភាគច្រើនជាជនពិការ ។
ដោយមើលឃើញពីតម្រូវការ និងភាពខ្វះខាតនៅក្នុងអង្គការនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ការឧបត្តម្ភរួមមានដូចជា ផ្តល់ជូនសមាជិកទាំង១៥២ នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន១០០$ , ជូនថវិការដល់អង្គការ១០លានរៀល , ឧបត្តម្ភអង្ករ១តោន និងថវិកា៤លានរៀលជាប្រចាំខែ(ដោយគិតចាប់ពីខែមករាឆ្នាំ២០១៧នេះតទៅ) , ផ្តល់កុំព្យួទ័រយូរដៃ ៣០គ្រឿង និងម៉ាស៊ីនព្រីន០៦គ្រឿង សម្រាប់ចុះបង្រៀនតាមសហគមន៍ , កុំព្យួទ័រលើតុចំនួន១០គ្រឿង ម៉ាស៊ីនព្រីន ០៥គ្រឿង និងម៉ាស៊ីនថតចំលង ១គ្រឿង សម្រាប់ដាក់ការិយាល័យអង្គការ រួមទាំងបានផ្ដល់កុំព្យួទ័រយូរដៃ១គ្រឿងផ្សេងទៀតសំរាប់យុវជនពិការម្នាក់ ។ លើសពីនេះទៅទៀត សម្ដេចតេជោ ក៏បានផ្តល់អំណោយរថយន្តកូរ៉េ ១២កៅអី ចំនួន០១គ្រឿង សម្រាប់ប្រើប្រាស់ក្នុងអង្គការ រួមទាំងថវិកាចំនួន៣០០០$បន្ថែមទៀត សំរាប់ជប់លៀងអាហារមួយពេលដ៏ឆ្ងាញ់ជូនដល់ក្មួយៗ ចៅៗនៅទីនេះផងដែរ។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្រឡាញ់ក្មួយៗ និងចៅៗគ្រប់គ្នា ៕