ឯកឧត្តម ម៉ក់ រ៉ា ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋផ្សព្វផ្សាយវិធានការ បង្ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ និងនាំអំណោយ ឯកឧត្តម ម៉ៅ ធនិន ចែកជូនប្រជាពលរដ្ឋ ដែលមានការខ្វះខាត និងចាស់ជរា


(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃអង្គារ១៤រោច ខែ ចេត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំលេខ០០៣ ស្តីពីវិធានការ បង្ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល និងអនុសាសន៍ដ៏មានសារសំខាន់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាក្រុង, អភិបាលក្រុង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់,សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព,សហភាពសហព័ន្ធយុវជនកម្ពុជា សាខាខេត្តពោធិ៍សាត់ សមាគមសិស្ស និស្សិតក្មេងវត្តសាខាខេត្តពោធិ៍សាត់,ក្រុមការងារថ្នាក់ខេត្តចុះជួយក្រុង និងអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ ។

ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានយកនូវអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្ត និងលោកជំទាវ ហ៊ិន ចាន់ធី ម៉ៅ ធនិន ចែកជូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតស្បៀងពិតប្រាកដ ជនចាស់ជរាគ្មានទីពឹង ទុរគតជន ។

ក្នុងឱកាសនោះឯកឧត្តម ម៉ក់ រ៉ា បានផ្តផ្ញើរឲ្យបងប្អូប្រជាពលរដ្ឋយើងយកចិត្តទុកដាក់ខ្ពស់ តាមវិធានការណែនរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដើម្បីទ្រទ្រង់សុខុមាលភាពដល់ប្រជាពលរដ្ឋ ពិសេសចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីស ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបានបញ្ជាក់ថា នៅកម្ពុជា យើងមានមោទនភាពខ្ពស់ណាស់ ដោយការដឹកនាំដ៏ឈ្លាសវៃនិងគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អត្រានៃការឆ្លងមេរោគកូវីដ នៅកម្ពុជា គិតត្រឹមថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០នេះ ចំនួនអ្នកឆ្លងមាន ១២២នាក់ប៉ុណ្ណោះ ចំនួនអ្នកជាសះស្បើយចំនួន ១១០ នាក់ ចំនួន អ្នកស្លាប់គ្មាន ។ ដោយឡែកខេត្តពោធិ៍សាត់ ចាប់តាំងពីមានមេរោគរាតត្បាតកូវីដ១៩ មកដល់ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២០ ពីមានឆ្លងមេរោគ១នាក់នោះទេ ។

បន្ទាប់មកឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការចែកអង្ករ សម្ភារ: ផ្ទាល់ជូនដល់ប្រជាពលរដ្ឋចំនួន១៨គ្រួសារនៅភូមិ វត្តហ្លួង សង្កាត់ លលកសរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។