សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ


សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០

១.លោកប្រធានមន្ទីរ និងលោកប្រធាន និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកអង្គរបូរី បានពិនិត្យការច្រូតកាត់ស្រូវដែលនៅសល់ និង ជំរុញការផលិតស្រូវដើមរដូវ ក្នុងស្រុកអង្គរបូរី។ សូមបញ្ជាក់ថាក្នុង ក្នុងស្រុកអង្គរបូរីអនុវត្តបាន៤ ១៨៦ហិកតា ទូទាំងខេត្ត ការបង្កបង្កើនផលស្រូវដើមរដូវគិតមកត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នេះអនុវត្តបាន ១៣ ៨០៣ ហិកតា។

២.ខណ្ឌរដ្ឋបាលព្រៃឈើតាកែវ បានប្រជុំបែងចែកការងារសហការជា មួយមន្ទីរសាធារណការ ដើម្បីចុះសិក្សាទីតាំងដាំឈើអមសងខាងផ្លូវជាតិលេខ ២ បន្តពីមន្ទីរអភិវឌ្ឍជនបទខេត្តមកកាន់វិមាន ឯករាជ្យ។ ពុំមានបទល្មើសព្រៃឈើ ក្នុងដែនសមត្ថកិច្ចទេ។

៣.លោកស្រី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងមន្រ្តី ៥រូប សហការជាមួយគម្រោង (RSPP,Jica) ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសដាំដុះស្រូវពូជសែនក្រអូប ការអនុវត្តផ្ទាល់នៅទីវាល និងការចុះកិច្ចសន្យាផលិតពូជដែលមានអ្នកចូលរួមសរុប ២៣ នាក់ ស្រី ១០ នាក់ នៅសហគមន៍កសិកម្មអូរសារាយ ឃុំអូរសារាយ ស្រុកត្រាំកក់។