លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែងចុះចែកស្បៀងនិងថវិកាចែកជួនដល់កំលាំងឈជេីងតាមគោលដៅ ព្រំប្រទល់ខេត្តពោធិ៍សាត់


ខេត្ដពោធិ៍សាត់៖នាព្រឹកថ្ងៃពុធ ៨ រោច ខែចេត្រ ឆ្នាំជូតឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានដឹកនាំ មន្ត្រីអធិការនគរបាលស្រុកវាលវែងចុះត្រួតពិនិត្យកំលាំងឈជេីងតាមគោលដៅ ព្រំប្រទល់ខេត្តនិងខេត្ត ដែលត្រូវបិទចរាចរណ៍ចេញចូលឆ្លងកាត់ខេត្តជាបណ្តោះអាសន្ន ។

ក្នុងឱកាសនោះលោកវរសេនីយ៍ទោ ធាង ឡេង បាននាំយកស្បៀងនិងថវិកា របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ចែកជូន កំលាំងឈជេីងតាមគោលដៅ ព្រំប្រទល់ខេត្តនិងខេត្ត ដេីម្បីអោយមានការទទួលទានគ្រប់គ្រាន់ ។ ជាពិសេសកំលាំងតាមគោលដៅនិងចំណុះអធិការដ្ឋាន សូមថ្លែងអំណគុណ ដល់ឯកឧត្តមដែលតែងតែគិតគូនិងយកចិត្តទុកដាក់។

ហេីលោកវរសេនីយ៍ឯកថ្លែងនូវការអរគុណចំពោះអាជ្ញាធរ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ប្រចាំការអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ។

ទន្ទឹមនេះ លោកក៏បានលើកទឹកចិត្តឲ្យបន្តពង្រឹងការអនុវត្តឲ្យបានកាន់តែម៉ឺងម៉ាត់ថែមទៀត ដែលការខិតខំ និងការលះបង់របស់កងកម្លាំង និងមន្ត្រីរបស់យើងនាពេលនេះ គឺជាប្ដូរមកវិញនូវសុវត្ថិភាពរបស់ជាតិ សុខភាព និងជីវិតរបស់ប្រជាជន ហើយការអនុវត្តនេះ សូមរក្សានូវឥរិយាបថសមរម្យ ប្រកបដោយភាពទន់ភ្លន់ជាមួយប្រជាពលរដ្ឋ ។
ជាមួយនេះ លោក ក៏បានអំពាវនាវ និងសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការយោគយល់លើចំណាត់ការក្នុងគ្រាដ៏លំបាកនេះ និងសូមចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសេចក្តីសុខនិងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃ និងសហគមន៍ទាំងមូលផង នៅក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ៕