ប្រជាពលរដ្ឋ៣គ្រួសារមានជីវភាពខ្វះខាតរស់នៅសង្កាត់ភ្នំពេញថ្មី ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ


ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ ដែលមានលោក ម៉ូវ ម៉ានិត ជាប្រធានកិត្តិយស បានផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួន០៣គ្រួសាររស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួន០៣គ្រួសារដែលបានទទួលអំណោយខាងលើរួមមាន ៖ គ្រួសារទី១ ឈ្មោះ វុទ្ធី សោភណ័ ស្រីអាយុ៣០ឆ្នាំ, គ្រួសារទី២ ឈ្មោះ ហេង ហៀក ភេទស្រី និងគ្រួសារទី៣ ឈ្មោះ យ៉ាម ឡាយ ស្រីអាយុ ៤០ឆ្នាំ។

សូមបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានជានិច្ចកាល សម្តេច និង ថ្នាក់ដឹកនាំ តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត លើបងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិតរបស់សម្តេច ទើបកម្ពុជាទទួលបាននូវសុខ សន្តិភាព និងអភិវឌ្ឍដូចសព្វថ្ងៃនេះ។ សូមថែរក្សាសុខភាពដោយការបរិភោគមានអនាម័យល្អ ដើម្បីចៀសពីជំងឺផ្សេងៗ និងកុំជឿតាមការឃោសនាអកុសលផ្សេងៗ ដែលនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។

អំណោយមនុស្សធម៌ ដែលបានប្រគល់ជូននាពេលនេះដោយក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ១បាវ មី១កេស ទឹកសុទ្ធ១កេស ទឹកក្រូច១កេស និងថវិកា៥០.០០០រៀល ផងដែរ៕