ការពិនិត្យការបង្រៀន-រៀនរបស់នៅលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាមត្តេយ្យសហគមន៍ រាជធានីភ្នំពេញ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយលោកជំទាវរដ្ឋលេខាធិការ លោកប្រធានអង្គភាពពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការរៀនរបស់សិស្សានុសិស្សនៅសាលាមត្ដេយ្យសិក្សាសហគមន៍ និងសាលាបឋមសិក្សាដែលមានទីតាំងស្ថិតនៅភូមិគោករកា សង្កាត់គោករកា ខ័ណ្ឌព្រែកព្នៅ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានដឹកនាំក្រុមការងារចុះជួបពិភាក្សាជាមួយសមាគមគ្រួសារយើងស្ដីពី ការចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ស្ថិតនៅភូមិទំនប់ ខ័ណ្ឌសែនសុខ ផងដែរ។