ពិធីប្រកាសតែងតាំងគណៈចលនាមហាជន និងការងារកសាង និងពង្រឹងគណបក្ស ក្នុងខេត្តពោធិសាត់


ឯកឧត្តម ខូយ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា​ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងឯកឧត្តម ម៉ក់ រ៉ា អនុប្រធានប្រចាំការ និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងគណៈចលនាមហាជន និងការងារកសាង និងពង្រឹងគណបក្ស ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០១៧ នៅសាលប្រជុំសណ្ឋាគារ ខេ អឹម។​