លោកជំទាវ ម៉ាណ ណាវី ផ្តល់អំណោយដល់សង្កាត់ទាំង៥ ក្នុងខណ្ឌឬស្សីកែវ


(ខណ្ឌឬស្សីកែវ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌប្ញស្សីកែវ ឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងមន្ត្រីរាជការក្រោមឳវាទ បានធ្វើពិធីប្រគល់ និងទទួលអំណោយពី លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ច្រាំងចំរេះទី១ ដែលអំណោយទាំងអស់នោះរួមមាន ក្រម៉ាចំនួន ១,០០០ក្រម៉ា និងម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន ០៤គ្រឿង។

ឆ្លៀតក្នុងឳកាសនោះដែរ ឯកឧត្តម ជា ពិសី និងលោកជំទាវ ម៉ាណ ណាវី បានប្រគល់ជូនសង្កាត់ចំនួន ០៥ នូវក្រម៉ាចំនួន ១០០ ក្រម៉ា ក្នុងមួយសង្កាត់ៗ ដោយឡែកចំពោះសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ក្នុងមួយសង្កាត់ទទួលបានក្រម៉ាចំនួន ១០០ ក្រម៉ា និងម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន ០២គ្រឿង (ប្រគល់ទៅលើសារ៉ាវ និងវិហារឥស្លាម)។