ឯកឧត្តម ជួន ប៊ិតថុល បានដឹកនាំមន្ត្រីបច្ចេកទេស រួមជាមួយ មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី


នៅថៃ្ងព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស រួមជាមួយ មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោងនេះមានដូចជា ៖
– ទំនប់មេ ជាប្រភេទទំនប់បំពេញថ្មភ្នំ Rockfill Dam (RFD) ខ្នងលើទទឹង ៨ម កម្ពស់ខ្ពស់បំផុតប្រមាណ ៤៧ម និងមានប្រវែងសរុប ៦៥៤ម
– ទំនប់បង្ហៀរ (Spillways) ស្ថិតនៅខាងឆ្វេងទំនប់មេ ធ្វើពីបេតុង ប្រវែងសរុប ៤១៤ម។ ទំនប់បង្ហៀរនេះអាចដោះទឹកបាន ៨៥០ ម៣/វិនាទី
– រូងទូនេលពង្វៀងទឹក (Diversion Tunnel) រូងមានរាងជាក្រចកជើងសេះ អង្កត់ផ្ចិត ៤ម ប្រវែងសរុប ៤៦២ម
– សំណង់គ្រប់គ្រងទឹក (Intake Facilities) ជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ (Multistage Intake Gate) ដែលមានទ្វារទឹកចំនួន ៤ (២,២ម x ២,២ម, ៣ទ្វា និង ៤ម x ៤ម, ១ទ្វា)
– ទំនប់បណ្តោះអាសន្នខាងលើ (U/S Coffer Dam) កម្ពស់២០ម ខ្នងលើទទឹង ៥ម ប្រវែង ៥៣៦ម
– ទំនប់បណ្តោះអាសន្នខាងក្រោម (D/S Coffer Dam) កម្ពស់១០ម ខ្នងលើទទឹងទទឹងទំនប់៥ម ប្រវែង ១៥០
– ផ្លូវក្រាលថ្មភ្នំ ប្រវែង ៥,២គីឡូម៉ែត ទទឹង ៧ម ជាមួយសំនង់ដោះទឹកចំនួន ៩កន្លែង
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្តុកទឹកទុកបាន ១៦៣ លានម៉ែត្រគីប និងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់បង្កើនផលិតផលកសិកម្មបានទំហំ ប្រមាណ ៣៣០០០ហិកតា នៅរដូវវស្សា និង ៤៥០០ហិកតា នៅរដូវប្រាំង ហើយក៏រួមចំណែកផងដែរក្នុងការផ្គត់ផ្គង់ទឹកស្អាតនិង កាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។
បេសកកម្មត្រួតពិនិត្យនេះផ្តោតទៅលើល្បឿន និងពេលវេលាសម្រាប់ដំណើរការសាសង់ ពិសេសបញ្ហាប្រឈម ការកែសម្រួលលក្ខណៈបច្ចេកទេស និងការងារបន្ថែមហេដ្ឋារចនាសម្ព័ន្ធ។ ការអនុវត្តគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី សម្រេចលទ្ធផលការងារបាន ៖
– ការងារសាងសង់ Office និងផ្លូវចូលការដ្ឋានប្រវែង ៥,២ km បាន ១០០%
– ការងារកាយថ្ម និងដីនៅ Spillway សម្រេចបាន ៥៥%
– ការងារកាយថ្ម និងដីនៅច្រក់ចូលរូងទូនេលពង្វៀងទឹក ផ្នែកខាងមុខ (Inlet) សម្រេចបាន ៨៣% និងផ្នែកខាងក្រោយ (Outlet) សម្រេចបាន ៩៣%
– ការងារបន្ថែមលើការពារស្ថេរភាពជំរាលភ្នំដោយប្រើ Rock Bolting និង Shotcrete នៅផ្នែកខាងក្រោយទំនប់ (Outlet) សំរេចបាន១០០% និងផ្នែកខាងមុខ (Inlet)កំពុងចាប់ផ្តើមចាប់ Rock Bolting
– ការងារធ្វើច្រក់ចូលរូងទូនេល(Portal Canopy)ពង្វៀងទឹកនៅផ្នែកខាងក្រោយ (Outlet) សំរេចបាន ១០០%
– ចាប់ផ្តើមការងារជីករូងទូនេលពង្វៀងទឹកតាមវិធីសាស្រ្តបំផ្ទុះថ្ន NATM (New Austrian tunnelling method)
– ការងារកាយថ្ម នឹងដីនៅទំនប់បណ្តោះអាសន្នខាងលើ (U/S Coffer Dam) សម្រេចបាន ១៦%
– ការងារកាយថ្ម និងដីនៅទំនប់មេសម្រេចបាន ៧%
– លទ្ធផលសរុបគិតត្រឹមខែមេសា ឆ្នាំ២០២០ សម្រេចបាន ១៩,៣% ៕