សប្បុរសជនឧបត្ថម្ភថវិកាចំនួន១០០០ដូល្លាដល់រដ្ឋបាលខេត្តកំពង់ឆ្នាំងដើម្បីចូលរួមចំណែកការការពារ និង ទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩


កំពង់ឆ្នាំងៈនារសៀលថ្ងៃទី២១ ខែមេសាឆ្នាំ២០២០
នៅសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានទទួលថវិកាចំនួន
១០០០ដូល្លា ពីលោក វ៉ាន់ លាងហាក់ ប្រធានផ្សារសាលា៥ ស្ថិតក្នុងស្រុកកំពង់ត្រឡាច ព្រមទាំងក្រុមគ្រួសារ និង លោកស្រី ស៊ីង រិទ្ធា ដើម្បីចូលរួមចំណែកការការពារនឹងទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ។

ក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក វ៉ាន់ លាងហាក់ ព្រមទាំងក្រុមគ្រួសារ ដែលបាននាំយក ថវិកា ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការចម្លងមេរោគកូវីដ-១៩ នេះជាកាយវិការប្រកបដោយទឹកចិត្តសប្បុរសធម៌ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនិងមេរោគកូវីដ១៩ដែលកំពុងរីករាលដាលនៅទូទាំងសកលលោកក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ៕