សម្តេច សាយ ឈុំ អញ្ជើញជាអធិបតី ប្រារព្ធពិធីបុណ្យមាឃបូជា


ព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងបរិវេណ ព្រះមហាសក្យមុនីចេតិយ នាភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រារព្ធពិធីបុណ្យ មាឃបូជា តាមប្រពៃណីយ៍ព្រះពុទ្ធសាសនា។ នាឱកាសនោះ សម្តេចប្រធានព្រឺទ្ធសភា សមាជិកា សមាជិក ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ នៃក្រសួងស្ថាប័ននានា នឹងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានប្រារព្ធពិធីដាក់បាត្រព្រះសង្ឃចំនួន ៣០០ អង្គផងដែរ ៕