អង្ករ ១តោន និងថវិកា៤លានរៀល ត្រូវបានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងសៀមរាបជូនដល់ ប្រធានគណៈកម្មាធិការនៃគណបក្សសង្កាត់ជ្រាវ ដើម្បីរួមគ្នាការពារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩ (COVID-19)


នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងសៀមរាប បាននាំយកអង្ករ ១តោន និងថវិកា៤លានរៀល ជូនដល់ ប្រធានគណៈកម្មាធិការនៃគណបក្សសង្កាត់ជ្រាវ ក្រុមងសៀមរាប សម្រាប់ផ្តល់ជូនបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងរយៈពេលដែលយើងទាំងអស់គ្នា រួមគ្នាការពារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩ (COVID-19) នៅក្នុងប្រទេស។

មានប្រសាសន៍ក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូននេះ សម្រាប់ប្រើប្រាស់បម្រើឲ្យសកម្មភាពនានា ទាំងការងារផ្សព្វផ្សាយអប់រំពីវិធានការ បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការងារសង្គម ជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់នៅមូលដ្ឋាន ស្របតាមអនុសាសន៍ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលទោះជាក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ រស់នៅដោយអត់ស្បៀង ឬអាហារសម្រាប់ បរិភោគនោះឡើយ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមបណ្ឌិត បានជំរុញអោយក្រុមងារការគណៈបក្សសង្កាត់ ត្រូវបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន អំពីការធ្វើអនាម័យជាប្រចាំ ដោយលាងសម្អាតឲ្យបានញឹកញាប់ ចេញក្រៅត្រូវពាក់ម៉ាស់ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។