ឯកឧត្តម ឡូយ សុផាត បានដឹកនាំសមាជិក សមាជិកានៃគណៈកម្មការ ប្រជុំផ្ទៃក្នុង


ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានដឹកនាំសមាជិក សមាជិកានៃគណៈកម្មការ ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យកាលបរិច្ឆេទចុះជួបពិភាក្សាការងារជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ដើម្បីទទួលបានព័ត៌មានអំពីលទ្ធផលការងារ និងវិធានការលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការទទួលខុសត្រូវរបស់ក្រសួង និងការងារផ្សេងៗ។

កិច្ចប្រជុំខាងលើ ធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំរបស់គណៈកម្មការទី៣ នៃវិមានរដ្ឋសភា៕