ឯកឧត្តម ថោ ជេដ្ឋា និងឯកឧត្តម ម៉ៅ ហាក់ ព្រមមន្រ្តីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះពិនិត្យ និងសិក្សាកំណត់ទីតាំងនិយាមកា


នៅថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញទទួលបន្ទុកខេត្តត្បូងឃ្មុំ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងមន្រ្តីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះពិនិត្យ និងសិក្សាកំណត់ទីតាំងនិយាមកា ៖
១.តំបន់មាត់ច្រាំងទន្លេមេគង្គម្តុំស្ពានគីហ្សូណា ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ
២.តំបន់ផ្លូវទឹកចេញអូរធម្មជាតិអូរអណ្តូងស្វាយ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ការចុះសិក្សាកំណត់ទីតាំងនិយាមកាក្នុងគោលបំណងទប់ស្កាត់ការរំលោភ និងទន្រ្ទានយកដីចំណីទន្លេ និងដីចំណីអូរធម្មជាតិធ្វើជាកម្មសិទ្ធិឯកជន។

ជាលទ្ធផល ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមអនុប្រធានអាជ្ញាធរទន្លេសាប បានពន្យល់ណែនាំ និងផ្តល់អនុសាសន៍ដល់អាជ្ញាធរដែនដី និងមន្ទីរជំនាញដូចខាងក្រោម ៖
-ចុះធ្វើការសិក្សា និងកំណត់និយាមកាចំណីទន្លេមេគង្គតំបន់ស្ពានគីហ្សូណាស្របតាមអនុក្រឹត្យលេខ ៩៨អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេរបស់រាជរដ្ឋាភិបាលកម្ពុជា
-រៀបចំផែនការស្តារអូរធម្មជាតិ អូរអណ្តូងស្វាយដែលមានប្រវែងប្រមាណ ៥.០០០ម៉ែត្រ មានមាត់លើចន្លោះពី១០-១៥ម៉ែត្រ ជម្រៅ ២,៥ម៉ែត្រ និងបាតក្រោមយ៉ាងហោចណាស់ ៣,០ម៉ែត្រ ដើម្បីរក្សាផ្លូវទឹកធម្មជាតិ និងបង្វែរទឹកចូលអាងស្តុកទឹកតាវ៉ាន់ ៕