អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តការងារ និងពង្រឹងយន្តការប្រយុទ្ធប្រឆាំងជំងឺកូវិដ ១៩


នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តការងារ និងពង្រឹងយន្តការប្រយុទ្ធប្រឆាំងជំងឺកូវិដ ១៩ របស់រដ្ឋបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានមាន ប្រសាសន៍ថា តាមការអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋា ភិបាល នាពេលបច្ចុប្បន្ននេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាច្រើន នៃការធើ្វកំណែទម្រង់ ក្នុងគោលដៅដើម្បី កំណើន បង្កើតការងារ ធានាសមមធ៌ និងប្រសិទ្ធិភាព សម្រេចអោយបាននូវការ អភិវឌ្ឍន៍សេដ្ឋកិច្ច ។
ឯកឧត្ដមអភិបាលខេត្តកណ្តាល បានបន្តថា រដ្ឋបាលខេត្តកណ្ដាល បានខិតខំជួយសង្រោ្គះប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ ជាពិសេស បញ្ហាជំងឺកូវិដ ១៩ ដែលកំពុងរាលត្បាតនៅទូទាំងសកលលោក ដែលក្នុងនោះ ប្រទេសកម្ពុជារបស់យើង ក៏បានកំពុងតែទទួលរងដោយសារជំងឺកូវិដ ១៩ នេះផងដែរ ។
ឯកឧត្ដមបន្តថា រដ្ឋបាលខេត្តកណ្ដាល បានបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ ១៩ ដោយខេត្តកណ្ដាល បានរកឃើញមានអ្នកឆ្លងជំងឺកូវិដ ១៩ តែ ២នាក់ ក្នុងចំណោមអ្នកសង្ស័យចំនួន ៧២នាក់ ដោយបានពិនិត្យសំហាកធើ្វតេស្តទាំង ៧២នាក់ ។ ចំពោះការតាមដានស្ថានភាពកម្មករ កម្មការី តាមស្មារតីលិខិតលេខ ០៦៦ សខល របស់ក្រសួងសុខាភិបាលនៅក្នុងស្រុកខ្សាច់កណ្ដាល មានរោងចក្រចំនួន ៧ រោងចក្រ មានកម្មករមិនបានអនុវត្តតាមបទបញ្ជា ០២ មានចំនួន ១៣៩នាក់ ក្នុងនោះសុំចូលបំរើការងារវិញមានចំនួន ១១៦នាក់ និងផ្នែកតាមស្មារតីលិខិតលេខ ០៦៦ សខល របស់ក្រសួងសុខាភិបាល បានអនុវត្តវិធានចត្តាឡីស័កទាំង ១១៦នាក់ ។
ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានស្នើដល់កងកម្លាំងទាំង ៣ មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់គ្នា សូមចូលរួមអនុវត្ត និងពង្រឹងបន្ថែម ក្នុងការទប់ស្កាត់ រួមទាំងធើ្វការផ្សព្វផ្សាយតាមភូមិ ឃុំ ជូនប្រជាពលរដ្ឋ នៃការរាលត្បាតជំងឺកូវិដ ១៩ ដើម្បីសុខសុវត្ថិភាព និងភាពសុខសាន្តរបស់យើងទាំងអស់គ្នា ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាល បានចែកម៉ាស ចំនួន ៩០ប្រអប់ សារុងចំនួន ២៣៦ ជូនដល់អ្នកចូលរួមទាំង ២៣៦ នាក់ ដោយក្នុងម្នាក់ ទទួលបាន ថវិកា ៥ ម៉ឺនរៀល ផងដែរ។