បងប្អូនពលករខ្មែរនៅកូរ៉េខាងត្បូង បានចូលរួមបរិច្ឆាគថវិកាផ្ទាល់ខ្លួន ជូនរាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩


បងប្អូនពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងចំនួន ៣៧នាក់ បានចូលរួមបរិច្ឆាគថវិកាផ្ទាល់ខ្លួន ជូនគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ដែលសរុបថវិកាជិត ៣,០០០ដុល្លារ។

ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះថា «នេះជាសមានចិត្តដ៏ថ្លៃថ្លា ក្នុងស្មារតីខ្មែរជួយខ្មែរ របស់ពលរដ្ឋខ្មែរ នៅកូរ៉េខាងត្បូង ចូលរួមក្នុងមហាចលនាជាតិយើង ដែលកំពុងតែផុលផុសពីគ្រប់មជ្ឈដ្ឋាន»។

ឯកឧត្តម ឡុង ឌីម៉ង់ បានបញ្ជាក់ទៀតថា «ស្ថានទូតកម្ពុជា នឹងបង្វែរថវិការបស់បងប្អូនទាំងនេះ ទៅក្នុងគណនីរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំង COVID-19 របស់រាជរដ្ឋាភិបាល នៅក្នុងសប្តាហ៍នេះ»

ខាងក្រោមនេះ ជាបញ្ជឺរាយនាមសប្បុរសជនខ្មែរ នៅកូរ៉េខាងត្បូង ដែលចូលរួមបរិច្ឆាគថវិកា ជូនរាជរដ្ឋាភិបាល តាមរយៈស្ថានទូត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៖