សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ


នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ មានប្រវែង ៤១៥ម៉ែត្រ មានទីតាំងនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ស្ពានមិត្តភាពកម្ពុជា-ចិន នេះគឺជាមានសារសំខាន់បំផុតក្នុងជួយការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំក្នុងការធ្វើដំណើរដែលកន្លងមកធ្លាប់តែឆ្លងទូកដរនោះ។ ម្យ៉ាងវិញទៀតស្ពាននេះ នឹងក្លាយជាសរសៃសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះ និងមកពីតំបន់ផ្សេងៗទៀត។ មានស្ពានគឺពិតជាមានសង្ឃឹម៕