ឯកឧត្តម ឈា ប៊ុនរិទ្ធ និងឯកឧត្តម អ៊ុន ចាន់ដា បានចុះពិនិន្យការងារជួសជុលទំនប់អាងទឹកតំបន់ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ


ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីជំនាញ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ឯកឧត្តម អភិបាលរងខេត្ត មន្ទីរជំនាញ រួមជាមួយអាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ បានចុះពិនិន្យការងារជួសជុលទំនប់អាងទឹកតំបន់ ស្ថិតនៅក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ ប្រភពទឹកទន្លេមេគង្គ។

សូមជម្រាបជូនថា ៖ ទំនប់អាងទឹកនេះមានលទ្ធភាពរក្សាទឹកទុកបានចំនួន ១៣លានម៉ែត្រគូប សម្រាប់ធ្វើការស្រោចស្រពជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០ភូមិ ស្មើនិង ៣២១៣គ្រួសារ លើផ្ទៃដី បង្កបង្កើនផលស្រូវរដូវវស្សាចំនួន ៤៩២ហិកតា ស្រូវរដូវប្រាំងចំនួន ១២៥០ហិកតា និងដំណាំរួមផ្សំចំនួន ៤០ហិកតា។

ក្នុងទំហំការងារជួសជុលអាងទឹកទំនប់តំបន់រួមមាន:
១-ជួសជុលទំនប់អាងទឹកតំបន់ប្រវែង ៣៩០០ម៉ែត្រ
២-ជួសជុលសំណង់ទ្វារទឹក (ទ្វារ៤)ចំនួន ០១កន្លែងលើទំនប់អាងទឹកតំបន់
៣-ជួសជុលសំណង់ទ្វារទឹក (ទ្វារ៣)ចំនួន ០២កន្លែងលើទំនប់អាងទឹកតំបន់ ៕