រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងជិត ២៥ម៉ឺនដុល្លារ


រដ្ឋាភិ​បាល​ជប៉ុន គ្រោង​នឹង​ផ្តល់​ជំនួយ​ឥត​សំណង​ជិត​ ២៥​ម៉ឺន​ដុល្លារ ​ដល់​រដ្ឋាភិ​បាល​កម្ពុជា​លើ​វិស័យ​ចំនួន​២ គឺ​សុខាភិ​បាល​និង​ប្រ​ព័ន្ធ​ធារា​សាស្ត្រ​។

សេចក្តី​ថ្លែង​ការណ៍​មួយ​ របស់​ស្ថាន​ទូត​ជប៉ុន​ចុះ​ថ្ងៃ​ទី ​១០​កុម្ភៈ​ ឆ្នាំ២០១៧ ជំនួយ​នេះ​នឹង​ផ្តល់​ជួន​អង្គ​ភាព​ពាក់​ព័ន្ធ​នៅ​ថ្ងៃ​ទី​ ១៣​កុម្ភៈ​ក្នុង​ការ​ចុះ​ហត្ថ​លេខា​ទទួល​នៅ​ស្ថាន​ទូត​ជប៉ុន​។ ថវិកា​សរុប ចំនួន​ ២៤៧,៧៣៤ ដុល្លារអាមេរិ នឹង​ផ្តល់​ក្រោម​គម្រោង​កិច្ច​សហ​ប្រ​តិបត្តិ​ការ​សេដ្ឋ​កិច្ច​របស់​ជប៉ុន ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​ទ្រង់​ទ្រាយ​តូច​សន្តិ​សុខ​មនុ​ស្ស​ជាតិ​។

ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​នេះ គឺ​រួម​មាន គម្រោង​បំពាក់​ឧប​ករណ៍​បរិក្ខា​ពេទ្យ​ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ចំការ​លើ​ខេត្ត​កំពង់​ចាម​តម្លៃ​ ៨២,១៨០ដុល្លារ.. គម្រោង​សាង​សង់​អគារ​ផ្នែក​សង្រ្គោះ​បន្ទាន់ ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្ទោង​ខេត្ត​កំពង់​ធំ​ តម្លៃ​ ៣,១៧៥ដុល្លារ និង​គម្រោង​ស្តារ​ឡើង​វិញ​ នូវ​ប្រ​ពន្ធ័​ធារា​សាស្រ្ត​បឹង​កន្សែង​ខេត្ត​ពោធិ៍​សាត់​តម្លៃ ​៨២,៣៧៩​​ដុល្លារ​​។