សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ម៉ែន រ៉ា និងបុត្រាបុត្រី ឧបត្ថម្ភថវិកា ២លានរៀល ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ឧសភា ឆ្នាំ២០២០


(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ម៉ែន រ៉ា ក្រសួងការពារជាតិ និងបុត្រាបុត្រី ដែលបានឧបត្ថម្ភថវិកា ២,០០០,០០០រៀល (ពីរលានរៀល) ដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕