(ភ្នំពេញ)៖ ព្រឹកថ្ងៃអង្គារ ០៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ ដឹក នាំដោយលោកជំទាវ អាន ផល្លា ជាប្រធាន រួមដំណើរជាមួយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ លោកស្រី សមាជិកាក្រុមប្រឹក្សាខណ្ឌ បានចុះចែកជូនប័ណ្ណអាទិភាព សម្តេចតេជោ ដើម្បីទទួលសេវាពិនិត្យសុខភាពសាធារណ:ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ២សង្កាត់ គឺសង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២។
ក្នុងឱកាសនោះដែលលោកជំទាវ ព្រមទាំងក្រុមការងារ បានសហការជាមួយមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្នុងរយះពេល ២ខែ ផ្កល់ជូនប្រជាពលរដ្ឋទាំងពីរសង្កាត់ គឺសង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២ ទៅពិនិត្យនិងព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតដូចជា ស្រ្តីចាស់ជរា ស្រ្តីមេម៉ាយ និងជនពិការ ចំនួន២៥គ្រួសារ ដោយបានជូនប័ណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈដល់ប្រជាពលរដ្ឋទាំងពីរសង្កាត់ ដើម្បីមើលថែសុខភាព និងព្យាបាលជម្ងឺដោយឥតគិតថ្លៃពីសម្តេចតេជោ។

