អភិបាលខណ្ឌដូនពេញ អញ្ជើញចូលរួមចុះដាំកូនឈើប្រភេទកម្រចំនួន ៦១ដើម


នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង០៨ៈ០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ត្រីខណ្ឌ សហការជាមួយលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ លោកប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ និងរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ចូលរួមចុះដាំកូនឈើប្រភេទកម្រចំនួន ៦១ដើម នៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។ ក្នុងចំណោមកូនឈើទាំង៦១ ដើមនោះ រួមមាន៖ ដើមក្រញូង ដើមបេង ដើមខ្លឹមច័ន្ទ ដើមសម្រង និងដើមឈើហូបផ្លែប្រភេទកម្រមួយចំនួនទៀត ។