ដំណឹងល្អណាស់ ! សូមជំរាបជូនបងប្អូនប្រជាពលរដ្ឋដែលទិញរថយន្តម៉ូតូនិងម៉ូតូកង់ ៣ ( PassApp ) បង់រំលស់ !


ដើម្បីដោះស្រាយនូវបញ្ហាប្រឈមចំពោះការប្រើប្រាស់ប័ណ្ណសំគាល់យានយន្ត ( កាតគ្រី ) ថតចម្លងគ្មានការបញ្ជាក់ពី អាជ្ញាធរ រងការផាកពិន័យនោះ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ រងនគរបាលជាតិ បានណែនាំ មិនអោយ នគរបាលចរាចរណ៍ទូទាំង រាជធានី -ខេត្ត ធ្វើ ការផាកពិន័យចំពោះប្រជាពលរដ្ឋដែលប្រើ ប្រាស់ប័ណ្ណសំគាល់យានយន្ត ( កាតគ្រី ) ថតចម្លងទេ ។ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋដែលទិញ រថយន្ត ម៉ូតូ និងម៉ូតូកង់៣បង់រំលស់ ត្រូវភ្ជាប់កិច្ចសន្យាទិញ លក់ដាក់ជាប់មកជា មួយដើម្បី ទុកបង្ហាញសមត្ថកិច្ច នៅពេលដែលសមត្ថកិច្ចត្រួតពិនិត្យ ។

ដូច្នេះ សូមបងប្អូន ប្រជាពលរដ្ឋ ដែលទិញរថយន្ត ម៉ូតូ និងម៉ូតូកង់៣បង់រំលស់ ត្រូវយក ឯកសារ កិច្ចសន្យាទិញ លក់នៅកន្លែងបង់រំលស់ និងប័ណ្ណសំគាល់យានយន្ត ( កាតគ្រី ) ថតចម្លងដាក់ជាប់ខ្លួនផង ។