ឧត្តមសេនីយ៍ឯក យឹម លាង ឧបត្ថម្ភដល់អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវសម្រាប់លើកទឹកចិត្តក្នុងការអនុវត្តរឹតបន្តឹងនូវច្បាប់ចរាចរផ្លូវគោកថ្មី


(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខណ្ឌប្ញស្សីកែវ នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ហៀ ហ៊ីន អនុប្រធានក្រុមការងារចុះជួយខណ្ឌប្ញស្សីកែវ បាននាំយកថវិកានិងក្រុមការងារចំនួន៤៥០$ ឧបត្ថម្ភដល់អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីជាគោលការណ៍សម្រាប់លើកទឹកចិត្តក្នុងការអនុវត្តរឹតបន្តឹងនូវច្បាប់ចរាចរផ្លូវគោកថ្មី។

តាងនាមអោយ ឯកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ហៀ ហ៊ីន បានជួបសំណេះសំណាល និងចុះពិនិត្យដោយផ្ទាល់នូវគម្រោងសាងសង់បន្ថែមនៃអាគារអធិការដ្ឋាននេះផងដែរ ។

បន្ទាប់មក ឯកឧត្តម ហៀ ហ៊ីន បាននាំយកថវិកាមកផ្តល់ជូនបន្ថែមដល់សង្កាត់ទាំង២ នៃមូលដ្ឋានខណ្ឌប្ញស្សីកែវ គឺសង្កាត់ច្រាំងចំរេះទី១ទទួលបានចំនួន៣៥០$ និងសង្កាត់ច្រាំងចំរេះទី២ទួលបាន ៣០០$ ដើម្បីជាការលើកទឹកចិត្តដល់ការងាររដ្ឋបាលសង្កាត់ចុះអនុវត្តនឹងរឹតបន្តឹងបន្ថែមនូវការងារលប់បំបាត់គ្រឿងញៀន និងការងារភូមិ សង្កាត់សុវត្ថិភាពក្នុងមូលដ្ឋានទាំងមូល។

ឯកឧត្តមបានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអគ្គស្នងការរងដល់អាជ្ញាធរសង្កាត់ទាំង២ ពិសេសខិតខំប្រឹងប្រែងបន្តនូវផ្សព្វផ្សាយណែនាំការទប់ស្កាត់មេរោគcovid-19 និងភូមិ សង្កាត់ សុវត្ថិភាព ផ្តោតលើបញ្ហាគ្រឿងញៀន និងបទល្មើផ្សេងៗ ដើម្បីសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។