លោក អភិបាលរងខណ្ឌច្បារអំពៅ អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយក អំណោយជូនពលរដ្ឋមានជីវភាពខ្វះខាតចំនួន២០គ្រួសារ នៅភូមិព្រែកធំ២


ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ក្បាលកោះ បានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងបាននាំយក អំណោយជូនបងប្អូនប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាតចំនួន២០គ្រួសារ ក្នុងភូមិព្រែកធំ២ សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក អភិបាលរងខណ្ឌច្បារអំពៅ ក៏បានផ្សព្វផ្សាយនូវសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ ដើម្បីបន្តការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះជម្ងឺកូវីដ ១៩ ទោះបីជាជម្ងឺនេះ មានស្ថានភាពធូរស្រាលក៏ដោយ ក៏កុំមើលស្រាល និងត្រូវយកចិត្តទុកដាក់រក្សាអនាម័យអោយបានជាប់ជាប្រចាំ បើធ្វេសប្រហេសគឺអាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត ព្រមទាំងបានផ្សព្វផ្សាយណែនាំអោយប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា៕