ដើម្បីការពារអាយុជីវិតរបស់អ្នក និងអ្នកដទៃ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា


ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ១១ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ខែឧសភា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានចុះត្រួតពិនិត្យ តាមបណ្តាគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងមូលដ្ឋានខណ្ឌដូនពេញ ជាការលើកទឹកចិត្តដល់កងកម្លាំង លោក អភិបាល បានឧបត្ថម្ភ ភេសជ្ជៈ និង ថវិកាចំនួន២០ម៉ឺនរៀល ក្នុង១គោលដៅ /(៣គោលដៅ )សម្រាប់ប្រើប្រាស់ និង បរិភោគ ក្នុងពេលចុះយុទ្ធនាការ នេះផងដែរ ៕