(ភ្នំពេញ)៖ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៧.៣០ នៅទីស្នាក់ការគណបក្សប្រជាជនសង្កាត់ច្បារអំពៅ២ លោកជំទាវ ឡោក ខេង ប្រធានក្រុមការងារគណបក្សខណ្ឌច្បារអំពៅ បានអញ្ជើញចុះផ្សព្វផ្សាយក្រើនរំលឹកជូនប្រជាពលរដ្ឋខិតខំបង្កើនការប្រយុទ្ធប្រឆាំងនិងការពារជំងឺឆ្លង កូវីដ ១៩បន្តទៅទៀត។
ក្នុងឱកាសនោះផងដែរ លោកជំទាវ ក៏បាននាំមកជូនអង្ករ ១០គីឡូ ទឹកស៊ីអ៊ីវ១យួរ ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត ក្នុងភូមិដើមចាន់ សង្កាត់ច្បាអំពៅ២ ចំនួន១១០គ្រួសារ ដើម្បីដោះស្រាយជីវភាព ក្នុងរដូវកាលប្រឆាំងជំងឺកូវីដ១៩នេះ។
លោកជំទាវ មានប្រសាសន៍ថ្លែងអំណរគុណចំពោះបងប្អូនដែលបានខិតខំការពារនូវសុខភាពរបស់ខ្លួន និងក្រុមគ្រួសារខ្លួន ដើម្បីអោយសង្គមយើងរស់នៅដោយសុវត្ថិភាព និងសុភមង្គល។
លោកជំទាវ មានប្រសាសន៍បន្តថា យើងប្តេជ្ញា រួមរស់ តស៊ូ នៅក្នុងគ្រាលំបាកនេះជាមួយគ្នា ដោយមិនអោយប្រជាជនយើងណាម្នាក់ រងគ្រោះ និងស្លាប់ដោយសារអត់បាយជាដាច់ខាត។