ឯកឧត្តម ប្រាក់ សុវណ្ណ នាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥០គ្រួសារ នៅស្រុករវៀង ខេត្តព្រះវិហារ


 

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ២០២០ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ សរុបចំនួន៥០ គ្រួសារ និងបាននាំយកសម្ភារ និងថវិកាប្រគេនជូនព្រះសង្ឃនៅវត្តចំនួន ក្នុងស្រុករវៀង ខេត្តព្រះវិហារ ផងដែរ។

 

នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ” ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។ ឯកឧត្តមក៏បានផ្តាំផ្ញើសុំឱ្យថែរទាំសុខ ភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។

 

សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន ២០,០០០រៀល ។

-ក្នុងនោះគ្រួសារអត្ថិភាព ១០គ្រួសារថែម សារុង១ ភួយ១ ក្រមា១ មុង១ និងថវិកា ២០០,០០០ រៀល ។

-ប្រគេនព្រះសង្ឃចំនួន២ វត្ត ក្នុងមួយវត្ត មី ២ កេសធំ ទឹកក្រូច២ កេស ទឹកសុទ្ធ២ កេស ២យថវិកា ២០០,០០០រៀល។ ដោយឡែកឯកឧត្តម ប្រាក់ សុវណ្ណ ចូលរួមបច្ច័យកសាងវត្តក្នុងឃុំរីករាយ ចំនួន៥០០ដុល្លារ អភិបាលស្រុក ១០០ ដុល្លារ។

-ប្រគល់ជូនអនុសាខាស្រុក អាកុល៥ លីត្រ ម៉ាស់៨ ដុំ