រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនិងច្បាប់ស្តីពី់ចរាចរណ៍ផ្លូវគោកដល់មន្រ្តីរាជការ


កំពង់ឆ្នាំងៈ ឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង បានជម្រុញអោយសមត្ថកិច្ចនគរបាលចរាចរណ៍ ដែលជាអ្នកអនុវត្តច្បាប់ ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រកបដោយភាពប្រាកដប្រជា ម៉ឺងម៉ាត់ មានសីលធម៌ វិជ្ជាជីវៈជាមន្រ្តីនគរបាលជាតិ ។ ហើយមន្រ្តីនគរបាលក៏មិនត្រូវយកវិធានការនៃការអនុវត្តច្បាប់នេះធ្វើអោយហួសព្រំដែនច្បាប់ ដើម្បីកេងចំណេញផលប្រយោ
ជន៍បុគ្គលនោះទេ ដែលបង្កអោយប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋ ។ វិធានការនេះមិនមែន ជាការដាក់បន្ទុកលើប្រជាពលរដ្ឋនោះទេគឺដើម្បីសេចក្ដី
សុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមតែប៉ុណ្ណោះ។

ឯកឧត្តម ជម្រុញបែបនេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បន្តថាៈ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលើអនុក្រឹត្យថ្មី គឺអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវតែយកចិត្តលើការផ្សព្វផ្សាយបន្ថែមទៀតនៃអនុក្រឹត្យនេះដល់គ្រប់គ្រួសារ ដើម្បីអោយប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ ហើយចូលរួម គោរព និង អនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ ចំពោះតាមមន្ទីរអង្គភាពក៏ត្រូវតែធ្វើការផ្សព្វផ្សាយតាមអង្គភាពខ្លួនផងដែរ ដើម្បីបង្កើនការយល់ដឹងដល់មន្រ្តីរជាការក្នុងអង្គភាព ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ ។

ឯកឧត្តមឈួរ ច័ន្ទឌឿនក៏បានអំពាវនាវអោយគ្រប់មូលដ្ឋានទាំងអស់ត្រូវចូលរួមអនុវត្តន៍នូវគោលន
យោបាយភូមិឃុំមានសុវត្ថិភាពបន្តទៀត ដើម្បីធ្វើយ៉ាងណាអោយភូមិឃុំសង្កាត់ ធានាបាននូវសន្តិសុខ សុវត្ថិភាពល្អ គ្មានចោរកម្ម និង គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងភូមិឃុំរបស់ខ្លួន៕