ឯកឧត្ដម អម សុភា ដឹកនាំកិច្ចប្រជុំពិភាក្សាពីការសម្រេចលើការសាងសង់ទីទួលសុវត្ថិភាព នៅឃុំខុនរ៉ង ស្រុកបរិបូណ៌ ដែលគាំទ្រដោយ WFP


 

កំពង់ឆ្នាំង នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពីការសម្រេចលើការសាងសង់ទីទួលសុវត្ថិភាព នៅឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលមានការគាំទ្រដោយ WFP។

ក្នុងនោះការពិភាក្សាអំពីតម្រូវការបំពេញបន្ថែមឯកសារគាំទ្រនានា ការធ្វើការប៉ាន់ប្រម៉ានផលប៉ះពាល់សង្គម និងគោលការណ៍ណែនាំស្តីពីការប្រើប្រាស់ទីទួលសុវត្ថិភាព និងការជម្លៀស សំណង់រួមមាន÷ រោងអគាររឹងមាំសម្រាប់ស្នាក់នៅ, បន្ទប់ទុកដាក់សម្ភារ, ចង្រ្កានចំអិនអាហាររួម, បន្ទប់ទឹក បង្គន់, បំពាក់បណ្តាញអគ្គីសនីសូឡា, រោងម៉ាស៊ីនភ្លើង ដែលជាការត្រៀមបម្រុងសម្រាប់ទទួលប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះអាសន្នពេលមានគ្រោះទឹកជំនន់ ដែលអាចកើតឡើងជាយថាហេតុ។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សាចប់ ឯកឧត្ដម អម សុភា បានអញ្ជើញចុះពិនិត្យទីតាំងដែលត្រូវសាងសង់ទីទួលសុវត្ថិភាពនោះដោយផ្ទាល់ជាមួយក្រុមការងារ។ ដែលមានសមាសភាពចូលរួមមាន មន្ត្រីថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ ភូមិ និងក្រុមការងារគម្រោងថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ៕