ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមការងាររួម


នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយាល់ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមការងាររួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ស្តីពីសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងវិនិយោគ។